fbpx

មុខសញ្ញាគ្រឿងញៀន០២នាក់ត្រូវបាននគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ចែករំលែក

បាត់ដំបង ៖ ដោយអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលបន្ទុក ដឹកនាំអធិការដ្ឋាននគរបាលក្រុង និងទទួលផែនជំនាញនេះផង នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ​ អធិការនគរបាលក្រុង បានដឹកនាំបង្ក្រាបករណីរក្សាទុក និងជួញដូរ ដោយខុស ច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុច ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង័្សយចំនួន០២ នាក់គឺ ៖
១-ឈ្មោះ ជូ សុផាន់ ហៅជ្រូច ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ ភី ឈុនលី ហៅ ទី ភេទប្រុស ១៩ ឆ្នាំទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាដកហូតរួមមាន ៖
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០១ថង់ទម្ងន់១,៩៩ក្រាម
២-ទូរស័ព្ទដៃ០២គ្រឿង
៣-កូនជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១
៤-សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

នៅពេលនេះនគរបាលក្រុងបានបញ្ជូនមុខសញ្ញា និងវត្ថុតាងមកកាន់ ការិយាល័យជំនាញ ដើម្បីរៀបចំបញ្ជូនទៅកាន់អយ្យការអមសាលា ដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *