fbpx

ពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៧៧គ្រួសារ នៅភូមិត្រពាំងជើងស្រុក ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ

ចែករំលែក

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ៍ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ចន្ទ័កញ្ញារិទ្ឋ ប្រធានគណៈកម្មាធិការអនុសាខា រួមទាំងក្រុមការងារ បានចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៧៧គ្រួសារ នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នាឱកាសនោះ លោក សក់ ចន្ទ័កញ្ញារិទ្ឋ បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ព្រមទាំងសូមអំពាវនាវដល់បងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាព ត្រូវមានអនាម័យ ត្រូវបរិភោគអាហារចម្អិនបានឆ្អិនល្អ ពិសារទឹកដាំពុះ ដើម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ និងសូមប្រុងប្រយត័្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក ខ្លាចជួបគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុងមួយគ្រួសារៗរួមមាន ៖ អង្ករ២០គីឡូក្រាម មី១កេស ទឹកស៊ីអុីវ៦ដប ត្រីខ២កុំប៉ុង ទឹកដោះគោ១កុំប៉ុង ស្ករស១គីឡូ ទឹកសុទ្ឋ១កេស ថវិកា៤មុឺនរៀលផងដែរ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *