fbpx

តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយស្តីពីការស្វែងយល់ និងវិធានការគ្រប់គ្រងដោះស្រាយគ្រោះមហន្តរាយ

ចែករំលែក

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី ផ្សព្វផ្សាយស្តីពីការស្វែងយល់ និងវិធានការគ្រប់គ្រងដោះស្រាយគ្រោះមហន្តរាយដែលកើតមានឡើង នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅលើពិភពលោកនេះ គឺតែងតែកើតមានឡើងនូវគ្រោះមហន្តរាយ ពិសេសគ្រោះមហន្តរាយដោយទឹកជំនន់ ដែលតែងតែកើតមានឡើងនៅតាមបណ្ដាប្រទេសមួយចំនួនស្ទើរតែទូទាំងពិភពលោក គ្រោះមហន្តរាយធម្មជាតិនេះ បានបណ្ដាលឲ្យមានការខូចខាតទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាជនជាច្រើន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរឲ្យសិក្ខាកាមទាំងអស់ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្ដាប់ការពន្យល់របស់គ្រូ ដើម្បីឲ្យយើងបានយល់ច្បាស់អំពី ហេតុអ្វីបានជាមានគ្រោះមហន្តរាយ ហើយយើងត្រូវចាត់វិធានការគ្រប់គ្រងដោះស្រាយយ៉ាងណា ដើម្បីទប់ស្កាត់និងជួយសង្គ្រោះដល់ការរងគ្រោះដោយគ្រោះមហន្តរាយទាំងនេះ ពិសេសការរងគ្រោះដោយទឹកជំនន់ ។

មេបញ្ជាការ បានក្រេីនរំលឹកដល់យោធិនទាំងអស់ត្រូវត្រៀមខ្លួនរួចជាស្រេច រួមជាមួយនិងមធ្យោបាយ សម្ភារៈផ្សេងៗ ដេីម្បីជួយសង្រ្គោះប្រជាពលរដ្ឋយេីងដែលរងគ្រោះដោយទឹកជំនន់ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ ហ្វេសប៊ុកផេកផ្លូវការ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *