fbpx

កងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ ជួយដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារមួយចំនួនទៅកាន់លំនៅដ្ឋានវិញ បន្ទាប់ពីស្ថានភាពទឹកជំនន់បានស្រកចុះ

ចែករំលែក

ភ្នំពេញ ៖ រយៈពេល១៤ថ្ងៃកន្លងមកហើយដែលទឹកជំនន់បានបង្កការជន់លិចលំនៅដ្ឋាន និងរោងចក្រក្នុងតំបន់ ក៏ដូចជាបង្កផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នឹងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
ជាសំណាងល្អ ក្នុងរយៈពេល០២ថ្ងៃ កន្លងមកនេះ ដោយមើលឃើញថាស្ថានភាពទឹកជំនន់បានស្រកចុះមកវិញជាលំដាប់ ប្រជាពលរដ្ឋ នឹងកម្មកររោងចក្រដែលរស់នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ត្រូវបានកងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ ជួយដឹកជញ្ជូនត្រឡប់ទៅកាន់លំនៅដ្ឋានវិញជាបន្តបន្ទាប់។

ក្នុងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះតាមរបាយការណ៍របស់ ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលទទួលគ្រប់គ្រង់កងសង្រ្គោះមានប្រសាសន៍ថា សម្រាប់ថ្ងៃនេះ នៅផ្សារព្រែកជ្រៃ បានធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋ ចំនួន ៦២ដង ស្មើនឹង ៤៥៩នាក់ ដោយប្រើប្រាស់អូប័រ ចំនួន ១០គ្រឿង និងកម្លាំងប្រមាណ ១០០នាក់ ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន នឹងសង្រ្គោះប្រជាពលរដ្ឋ ក្នុងប្រតិបត្តិការជួយសង្រ្គោះនេះ៕

ប្រភព៖ ហ្វេសប៊ុកផេកផ្លូវការ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *