fbpx

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានឧបត្ថម្ភអង្ករបន្ថែមទៀតដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់

ចែករំលែក

ពោធិ៍សាត់ ៖ អង្ករចំនួន ៥តោន និងមីចំនួន២០០កេស ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ដើម្បីបម្រើឱ្យការងារមនុស្សធម៌នានា និងឧបត្ថមដល់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងទៅ។

ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមដោយ អនុសេនីយ៍ឯក អេម សំអុន តំណាង ឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារមួយចំនួនទៀត។

តាមរបាយការណ៍ដែលផ្តល់ដោយ អនុសេនីយ៍ឯក អេម សំអុន បានឲ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានឧបត្ថម្ភ អំណោយជាអង្ករនៅពេលនេះគឺ ជាលើកទី៨ហើយសម្រាប់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់។ តាមរយៈអំណោយដ៏ថ្លៃថ្លានេះ សមាគមនឹងធ្វើការបែងចែកបន្តជូនដល់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ លំបាក ខ្វះខាត ពិតប្រាកដ ពិសេសក្រុមគ្រួសារដែលទទួលរងនូវផល់ប៉ះពាល់ខ្លាំងដោយសារគ្រោះមហន្តរាយទឹកជំនន់ ដែលបានកើឡើងនាពេលកន្លងទៅថ្មីៗនេះ ដោយក្រុមការងារបានចុះពិនិត្យផ្ទាល់អំពីស្ថានភាពដល់មូលដ្ឋានរបស់ពួកគាត់៕

ប្រភព៖ ហ្វេសប៊ុកផេកផ្លូវការ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *