fbpx

វរសេនាតូចថ្មើរជើងលេខ៥១៣ បាននឹងកំពុងជួសជុល កសាងឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាព ដែលរងការខូចខាតដោយទឹកជំនន់

ចែករំលែក

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ នៅទីបញ្ជាការ វរសេនាតូចលេខថ្មើរជើង៥១៣ បាននឹងកំពុងជួសជុល កសាង ហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាព ដែលរងការខូចខាតដោយទឹកជំនន់ផ្ទួនៗ បណ្តាលឲ្យផ្លូវជាច្រើនកន្លែងក្នុងបន្ទាយត្រូវបានទឹកហូរកាត់ផ្តាច់ ដែលចាំបាច់ត្រូវជួសជុលឡើងវិញផងដែរ។

មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០មក ទឹកជំនន់បានហក់ឡើងយ៉ាងខ្លាំងបណ្តាលឲ្យលិចផ្លូវ ក្នុងអង្គភាព និងបានហូច្រោះខូចខាតជាច្រើនកន្លែង ជាសរុបក្នុងបន្ទាយ ឃ៥១៣ មានចំនួន៧ខ្សែ ស្មើរនឹងប្រវែងសរុបចំនួន៥៣៥ម៉ែត្រ ក្នុងនោះ ខូចខាតធ្ងន់ធ្ងរប្រវែង៤៦៥ម៉ែត្រ និងខូចខាតមធ្យមប្រវែង៧០ម៉ែត្រ ហើយខណៈពេលនេះអង្គភាពកំពុងតែជួសជុលស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធទូទៅ។
ជាមួយគ្នានេះដែរ មធ្យោបាយដឹកជញ្ជូនដែលត្រូវបានរងការខូចខាតនៅក្នុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋនៅតាមបណ្តាគោលដៅកន្លងទៅ ក៏ត្រូវបាននឹងកំពុងជួសជុលដោយប្រើប្រាស់រោងជាងរបស់អង្គភាពផ្ទាល់។

វរសេនីយ៍ទោ យូ សុគន្ធភក្តី បានឱ្យដឹងបន្ថែមថា កងកម្លាំងរបស់វរសេនាតូចថ្មើរជើងលេខ៥១៣ ចំនួន១៥០នាក់ បានចេញប្រតិបត្តិការរុករកនិងសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ប្រកបដោយប្រសិទ្ធភាព តាមការដឹកនាំបញ្ជារបស់មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅក្នុងស្រុកអូជ្រៅ និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕

ប្រភព៖ ហ្វេសប៊ុកផេកផ្លូវការ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *