fbpx

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានចុះMOU ដើម្បីសហប្រតិបត្តិការលើសកម្មភាពមនុស្សធម៌

ចែករំលែក

ភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានចុះMOU ដើម្បីសហប្រតិបត្តិការលើសកម្មភាពមនុស្សធម៌ជួយសង្គ្រោះជីវិតកុមារកម្ពុជា។

លោកវេជ្ជបណ្ឌិត Danis LAURENTនាយកមន្ទីរពេទ្យគន្ធបុប្ផា បានមានប្រសាសន៍ថា យើងទាំងអស់គ្នាពិតជាមានភាពរីករាយក្នុងកិច្ចសហប្រតិបត្តិការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនា(TYDA) ពេលកន្លងមក និងបន្តកិច្ចការមនុស្សធម៌ដ៏ល្អនេះដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា។

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) មានលើកឡើងថា សមាគមTYDA និងមន្ទីរពេទ្យគន្ធបុប្ផាមានទស្សនៈវិស័យ និងគោលបំណងដូចគ្នាដើម្បីផ្ដល់នូវការព្យាបាលគិតថ្លៃ ជួយសង្គ្រោះជីវិតកុមារ។ ដូច្នេះយើងត្រូវតែធ្វើការរួមគ្នា និងរក្សាកិច្ចសហប្រតិបត្តិការសកម្មភាពមនុស្សធម៌ល្អប្រពៃនេះដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាល និងសប្បុរសជននានាដើម្បីជួយសង្គ្រោះជីវិតកុមារឥតគិតថ្លៃ ព្រមទាំងលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានចុះMOU ដើម្បីសហប្រតិបត្តិការលើសកម្មភាពមនុស្សធម៌ក្រោមវត្តមានរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងលោកវេជ្ជបណ្ឌិត Danis LAURENTនាយកមន្ទីរពេទ្យគន្ធបុប្ផា និងមានការចូលរួមពីសំណាក់សាស្ត្រចារ្យ វេជ្ជបណ្ឌិតជាច្រើនរូបទៀត។នាឱកាស នោះផងដែរលោក ស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភថវិកាចំនួន៨០ លានរៀល និងម៉ាសចំនួន៥ ម៉ឺនជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ បន្ទាប់ពីពិធីចុះMOU លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសប្បុរសជនព្រមទាំងក្រុមការងារបាន សួរសុខទុក្ខ និងចែកអាហារ ភេសជ្ជៈ ដល់អ្នកជំងឺជាកុមារប្រកបដោយទឹកចិត្តសប្បុរសធម៌ និងបរិយាកាសស្និទ្ធស្នាល៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *