fbpx

ពលរដ្ឋរងគ្រោះដោយទឹកជំនន់១០០គ្រួសារ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ចែករំលែក

ភ្នំពេញ ៖ ប្រជាពលរដ្ឋក្រីក្របន្ថែមដោយគ្រោះជំនន់ទឹកភ្លៀង ចំនួន១០០គ្រួសារទៀត នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ពិធីចែកអំណោយនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅបរិវេណវត្តជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយមានការចូលរួមពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ លោកស្រី ឈុន ស៊ុននី អភិបាលរងខណ្ឌ លោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មាកាធិការសាខាកាកបាទក្រហមកម្ពុជា លោក យិន គា នាយករដ្ឋបាលខណ្ឌ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ព្រមទាំងមន្រ្តីខណ្ឌ សង្កាត់ ភូមិ និងសមត្ថកិច្ចជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលា។

លោកបន្តថា សម្ដេចតែងតែបានណែនាំឲ្យសមាជិក សមាជិកា ប្រចាំមណ្ឌលនីមួយៗចុះជាប្រចាំតាមមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខ ពីបញ្ហាប្រឈម និងពីតម្រូវការជាក់ស្តែង ចាត់វិធានការដោះស្រាយឲ្យបានសមស្រប និងជាបន្ទាន់។

អំណោយដែលចែកជូនប្រជាពលរដ្ឋ ទាំង១០០គ្រួសារនាឱកាសនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងថវិកា៥ម៉ឺនរៀលផងដែរ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *