fbpx

ពលករខ្មែរម្នាក់ ដេកស្លាប់នៅខេត្តឈុនបុរី ក្រោយពីបានផឹកស្រាថ្នាំ យីហោ «ឆ្អឹងខ្លា»

ចែករំលែក

ថៃ ៖ ពលករខ្មែរម្នាក់ដែលមានមុខនាទីជាជាងភ្លើងក្នុងខេត្ត ឈុនបុរី បានស្លាប់នៅក្នុងបន្ទប់ស្នាក់នៅ ដោយមានចំណងជាប់នៅដៃផង ដែលបញ្ហានេះបានបង្កអោយ៉ូលិសថៃ មានការឈឺក្បាល ដោយសារតែមានការយល់ច្រឡំថា អាចជាករណីឃាតកម្ម ។

ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងខេត្តឈុនបុរី ប្រទេសថៃ ដោយសារតែគេបានប្រទះឃើញពលករខ្មែរម្នាក់ បានដេកស្លាប់ ដោយពលករខ្មែររូបនេះ មានឈ្មោះ សង ត្រៀមចិត្រ ភេទប្រុស អាយុ ៣០ ឆ្នាំ មានមុខងារជា ជាងភ្លើង ក្នុងក្រុមហ៊ុនឯកជនមួយ នៅក្នុងខេត្តឈុនបុរី ។

បើតាមការអះអាងពីសាក្សីដែលស្នាក់នៅក្បែបាននិយាយថា កាលពីវេលាម៉ោង៧ និង ៣០ នាទី យប់ថ្ងៃទី១៣ ខែវិច្ឆិកា ជនរងគ្រោះរូបនេះបានជួបជុំគ្នាជាមួយមិត្តភ័ក្ត្រចំនួន ២ នាក់ទៀត ដោយពួកគេបាននាំគ្នាផឹកស្រាថ្នាំយីហោ « ឆ្អឹងខ្លា » អស់ចំនួន ៤ ដបធំ រហូតដល់ម៉ោង ១០ យប់ទើបពួកគេបែកផ្លូវគ្នាចូលទៅសម្រាករៀងៗខ្លួន លុះព្រឹកឡើងនៅពេលដែលមិត្តភ័ក្ត្រចូលទៅហៅដើម្បីចេញទៅធ្វើការ ទើបមានការភ្ញាក់ផ្អើលតែម្តង ដោយសារតែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងសភាពដៃច្រង៉ាង។

ដោយឡែកលោក រៀន ហ៊ាន អាយុ ៥០ ឆ្នាំ ត្រូវជាឪពុកមា បង្កើតរបស់សព បានអះអាងប្រាប់សមត្ថកិច្ចថៃ ថានៅព្រឹកថ្ងៃកើតហេតុ បន្ទាប់ពីមានការឆោឡោថាក្មួយរបស់គាត់បានស្លាប់រួចមក គាត់ក៏បានចូលទៅមើល ហើយក៏បានហៅម្ចាស់ផ្ទះជួលអោយមកមើល ដោយសារតែក្មួយរបស់គាត់ដេកស្លាប់មានលក្ខណៈអាក្រក់មើលពេក គាត់ក៏បានទាញដៃទាំងពីរយកមកចងភ្ជាប់គ្នា រួចក៏បានហៅសមត្ថកិច្ចមកពិនិត្យ ។

ដំបូងឡើយ សមត្ថកិច្ចថៃមានការឈឺក្បាល ដោយគិតថា វាគឺជាករណីឃាតកម្ម ដោយសារតែសពមានការចងដៃជាប់គ្នា ប៉ុន្តែក្រោយពីបានស្តាប់សាក្សីបំភ្លឺ និងក្រោយពីបានពិនិត្យទៅលើរាងកាយសពមិនមានស្លាកស្នាមអ្វីមួយ ដែលអាចពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះទេទើបប្រគល់សពទៅអោយក្រុមអង្គភាពជំនាញដើម្បីធ្វើការតាមនីតិវិធី ក្នុងនោះដែរសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់មកពីការផឹកស្រាច្រើនហួសកម្រិត សម្រាកបានតិច និងមិនបានហូបបាយ ស្របពេលដែលអាកាសធាតុនៅខាងក្រៅ កំពុងចុះត្រជាក់ផង ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *