fbpx

ផ្ទុះសាហាវ! តន់ ចន្ទសីម៉ា មានអ្នកមើលរហូតដល់441លានដង ស្ថិតនៅកំពូលវ៉ាដាច់គេបាត់

ចែករំលែក

ភ្នំពេញ ៖ បើនិយាយពីviews ពិតជាត្រូវខ្មាស តន់ ចន្ទសីម៉ា ហើយវាពិតជាមិនគួរឲ្យជឿដែលតារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ប្រើពេលមិនដល់មួយឆ្នាំវ៉ាដាច់គេទាំងអស់។ នេះបើតាមការបង្ហាញឲ្យ ដឹងមុននេះបន្តិចលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។

ភាពប្រែប្រួលនៃសិល្បៈក្នុងទសវត្សរ៍ថ្មីនេះបានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់តារាចម្រៀងគឺស្ថិតនៅលើសមត្ថភាពការតស៊ូ ការព្យាយាម និងអត្តចរិត ល្អនៅក្នុងការងារ ។ ផ្អែកលើផេក ផ្លូវការរបស់ផលិតកម្ម Galaxy Navatra អាចនិយាយបានថា តន់ ចន្ទសីម៉ា គឺជាកំពូលតារាចម្រៀងក្មេងម្នាក់ដែលមានអ្នកទស្សនាច្រើនជាងគេនៅកម្ពុជានៅឆ្នាំ២០២០នេះ មានរហូតដល់ទៅ 441លានដង ឯណោះ ។

បែបណាក្ដីអ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈទាំងអស់កំពុងតែចាំមើលថាតើអាចមានតារាចម្រៀងណាដែលអាចដណ្ដើមតំណែង តន់ ចន្ទសីម៉ា បានក្នុងទសវត្សរ៍ថ្មីនេះ។

តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា គឺជាតារាចម្រៀងមិនចេះប្រកាន់ទោះបីបទចម្រៀងនោះក្រុមហ៊ុនតម្រូវឲ្យច្រៀងក្រោយតារាចម្រៀង ប្រុសក៏ដោយ ក្នុងនោះបទចម្រៀងទាំងអស់សុទ្ធតែទទួល បានការគាំទ្រយ៉ាងខ្លាំង។

បច្ចុប្បន្ននាងស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯងដោយតារាចម្រៀងស្រីល្បីឈ្មោះរូបនេះបានធ្វើការងារស្ទើរតែទាំងស្រុងជាមួយផលិតកម្ម Galaxy Navatra វាពិតជាគួរឲ្យស្ងើចសរសើរ និងការប្រឹងប្រែង តស៊ូរបស់គាត់ណាស់ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *