fbpx

ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ចំនួន៥០ គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

ចែករំលែក

ភ្នំពេញ ៖ នៅវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និង ផ្តល់អំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ចំនួន ៥០ គ្រួសារ មកពី ៩ភូមិ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងពិធីខាងលើនេះដែរ គឺមានការអញ្ជើញចូលរួមពីសំណាក់ ៖
– ព្រះតេជគុណ សុខ ប៊ុនធឿន ព្រះអនុគុណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្ត នន្ទមុនី ។
– លោកជំទាវ ម៉ក់ វណ្ណស៊ីថា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ ។
– លោក លោកស្រី សមាជិក សមាជិកា អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ។
– លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ ។
– លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី២ ។
– លោក លោកស្រី មេភូមិ ។

នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយការព្រួយបារម្ភពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ទាំងអស់ លោក ឌី រ័ត្នខេមរុណ ប្រធាន អនុសាខា បានលើកឡើងបន្តថា ទោះគ្រប់កាលៈទេសៈណាក៏ដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបោះបង់ចោលបងប្អូនប្រជាពលរដ្ឋជាដាច់ខាត ដោយសម្តេច បានចាត់ទុករាល់ទុក្ខលំបាករបស់បងប្អូនទាំងអស់ជាទុក្ខលំបាករបស់សម្តេចផ្ទាល់ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធាន អនុសាខា បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយ នឹងអាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំផងដែរ ។

អណោយមនុស្សធម៌ដែលទទួលបានក្នុងមួយគ្រួសារ មាន ៖
– អង្ករ ១០គីឡូក្រាម
– ទឹកសុទ្ធ ០១យួរ
+ ឃីត១កញ្ចប់រួមមាន៖
– មី ១០កញ្ចប់
– ទឹកត្រី ២ដប
– ទឹកស៊ីវអ៉ីវ ២ដប
– ធូក ទាន
-ស្កស តែ
– ថវិកា ២០,០០០ រៀល ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *