ភ្នំពេញ ៖ នាថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង០០នាទីរសៀល នៅសាលប្រជុំតូចសាលាខណ្ឌដូនពេញ (ជាន់ទី២) លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចការងារមួយចំនួន។
យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំខាងលើមានរបៀបវារៈ០៣ដូចខាងក្រោម៖
១-ការងាររៀបចំបញ្ចូលទិន្នន័យថវិកាប្រចាំឆ្នាំខណ្ឌ និងសង្កាត់ ឆ្នាំ២០២១-២០២២-២០២៣ ទៅក្នុងផែនការយុទ្ធសាស្រ្តថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ។
២-ការងារពិនិត្យ និងកែសម្រួលសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានីភ្នំពេញ ២០២១-២០២៣ ពាក់ព័ន្ធនឹងខណ្ឌដូនពេញ។
៣-ការងារផ្សេងៗ
-ពិនិត្យ និងផ្សព្វផ្សាយការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០៕