fbpx

កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០

ចែករំលែក

ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៥,៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីពិនិត្យ កែសម្រួលបំពេញបន្ថែម លើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន÷

១-ការងារពិនិត្យសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី ១៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ។
២-ការកែសម្រួលការរៀបចំគម្រោងចំណូល-ចំណាយថវិការដ្ឋបាលខណ្ឌ និងការវិភាគឥណទានថវិកាចំណាយបន្ទុកបុគ្គលិករបស់ការិយាល័យជំនាញ សម្រាប់ឆ្នាំ២០២១ ។
៣-ការងារពិនិត្យ និងឆ្លងរបាយការណ៍ ប្រចាំខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៤-ឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់មន្ត្រីបម្រើការងារក្នុងរដ្ឋបាលខណ្ឌដូនពេញ ។
៥-កិច្ចការងារផ្សេងៗ រួមមាន÷ ការងារធ្វើចត្តាឡីស័ក, ការងារចែកម៉ាសជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ការងារតែងតាំងមន្ត្រីការ, ពិនិត្យ និងវាយតម្លៃការងាររៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ នៃខណ្ឌដូនពេញ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *