fbpx

ផ្ទុះសេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះផ្ទះ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១

ចែករំលែក

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះលេខ ២១៦ នៅផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពបញ្ជាក់ថា ករណីខាងលើនេះបណ្ដាលមកពី ផ្ទុះសេខ្សែភ្លើង ដែលមាន លោក អ៊ុ មករា ភេទប្រុស អាយុ៣៩ឆ្នាំ និង លោកស្រី តាន់ ម៉ៃ អាយុ៣៨ឆ្នាំមុខរបរជាអាជីវករ ជាម្ចាស់ផ្ទះ មានកូនចំនួន២នាក់ លេខទូរស័ព្ទ ០៨៨ ៥៥៥ ០៥ ២៦។

សូមបញ្ជាក់ផងដែរថា មកទល់នឹងម៉ោង ៩ និង៣០នាទីយប់ថ្ងៃដដែល អាជ្ញាធរបានគ្រប់គ្រងទាំងស្រុងហើយ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ១គ្រឿងជារបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និង០១គ្រឿងទៀតជារបស់សួនឧស្សាហកម្មកាណាឌីយ៉ា។ ចំពោះទំហំនៃការខូចខាតពុំទាន់បានដឹងនៅឡើងទេ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *