fbpx

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅផ្លូវជាតិលេខ១

ចែករំលែក

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ នៅថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៤ទៀបភ្លឺ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីបង្កា ទប់ស្កាត់បទល្មើស និងថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ហ៊ត គឹមនី បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ តែងតែដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗទៅតាមគោលដៅដែលបានកំណត់នៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនក្នុងមូលដ្ឋានខណ្ឌ។

ជាមួយនេះ លោកអភិបាលរងខណ្ឌច្បារអំពៅ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវ ជៀសវាងកុំអោយមានគ្រោៈថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូន និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការបន្តពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពអោយទទួលបានប្រសិទ្ធភាពខ្ពស់ ដោយចូលរួមទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗខុសច្បាប់ក្នុងមូលដ្ឋានដូចជា គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងហ្គេមអនឡាញជាដើម៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *