fbpx

កិច្ចប្រជុំសាមញ្ញលើកទី ១៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី ៣

ចែករំលែក

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី ១៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី ៣ នៅថ្ងៃសុក្រ ១២ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ក្រោមអធិបតីភាពលោក ហែមអាន ប្រធានក្រុមប្រឹក្សា និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។

យោងតាមរបាយការណ៍រដ្ឋបាលខណ្ឌបញ្ជាក់ថា កិច្ចប្រជុំខាងលើមាន របៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ១៧ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី ៣។
២.ពិនិត្យ និងអនុម័តសេចក្តីសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែ វិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ។
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ។
៤.ពិនិត្យ និងអនុម័តសេចក្តីព្រាងចំណូលចំណាយថវិការរដ្ឋបាលខណ្ឌ និងការវិភាជឥណទានថវិកាចំណាយបន្ទុកបុគ្គលិក របស់ការិយាល័យជំនាញ ២០ វិស័យសម្រាប់ឆ្នាំ ២០២១។
៥.ស្ដាប់របាយការណ៍លទ្ធផលរយៈពេល ១៦ ខែ របស់គណៈកម្មការទាំងពីររបស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី ៣ រួមមាន:
-របាយការណ៍បន្តរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
-របាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
៦.ការងារផ្សេងៗ
-វិធានការបង្កា និងទប់ស្កាត់ការរីករាលដាលជំងឺកូវីត ១៩ និងការងារចត្តាឡីស័ក។
-ការចែកម៉ាស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ។
-ការងារតែងតាំងប្រធាន អនុប្រធានការិយាល័យដែលខ្វះចន្លោះ។
-ការវាយតំលៃ និងត្រួតពិនិត្យការរៀបចំនិមិត្តសញ្ញារដ្ឋបាលខណ្ឌ និងសង្កាត់ទាំង១១។
-ការងារសន្តិសុខ អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់សាធារណ:នៅក្នុងខណ្ឌដូនពេញ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *