ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោក ដួង តារា ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក ដួង តារា ក៏ជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ៕