ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារនាំយកថវិកា និងសម្ភារៈមួយចំនួន ទៅចូលរួមបុណ្យសពទាហាននារីម្នាក់ នាងបម្រើការងារនីមជ្ឈមណ្ឌលហ្វឹកហ្ចឺនជំនាញការពារព្រំដែន (បន្ទាយលង្វែក) ឈ្មោះ ទូច មុនធីប ធ្លាប់ជាសមាជិក ក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ ដែលជាក្លឹបបាល់ទាត់ (លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង )បានបង្កើតនៅខេត្តបន្ទាយមានជ័យ។
កញ្ញា ឈ្មោះ ទូច មុនធីប បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រារព្ធធ្វើនៅឯខេត្តបន្ទាយមានជ័យ ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មានការមមាញឹកខ្លាំង ក៏បានចាត់ក្រុមការងារ នាំយកថវិកានិងសម្ភារៈមួយចំនួន ទៅចូលរួមបុណ្យសពរបស់នាង ដែលប្រារព្ធធ្វើនៅឯខេត្តបន្ទាយជ័យ ដោយក្តីសោកសង្រេងបំផុត ៕