fbpx

លោក Jose Mourinho និងលោក Pep Guardiola មិនខ្លាចគ្នាឡើយក្នុងការដឹកនាំច្រើនឆ្នាំមកនេះ

ចែករំលែក

កីឡាបរទេស៖ ទន្ទឹមនឹងភាពជោគជ័យ ជាការពិតណាស់ភាពបរាជ័យក៏រមែងកើតមានខ្លះដែរ ចុះអ្នកអ្នកដឹងទេថា ក្នុងអាជីពជាគ្រូបង្វឹក តើលោក Mourinho និង Guardiola ខ្លាចរអាអ្នកចាត់ការដែលជាក្រុមគូប្រជែងណាមួយជាងគេ? ក្នុងនាមជាគ្រូបង្វឹកជោគជាំដូចគ្នាជាច្រើនឆ្នាំ និងច្រើនក្លឹមមកនេះ។ សម្រាប់ Guardiola ត្បិតបើធ្លាប់ដឹកនាំក្រុមនៅក្របខ័ណ្ឌ La Liga និង Bundesliga តែលោកហាក់មិនញញើតគូប្រជែងខ្លាំងៗនៅលីគទាំងពីរនោះឡើយ ផ្ទុយទៅវិញបុរសសញ្ជាតិអេស្ប៉ាញបែរមកខ្លាចរអាការដឹកនាំរបស់លោក Jurgen Klopp នៅPremier League ជាមួយគ្នាទៅវិញ។

ធ្លាប់ឆ្លើយតបជាមួយសារព័ត៌មាន DAZN លោក Guardiola និយាយថា៖ “គូប្រជែងដ៏តានតឹងបំផុតដែលខ្ញុំមិនធ្លាប់បានជួបក្នុងអាជីពគឺជា Liverpool កាលពីឆ្នាំទៅ ហើយ Klopp គឺជាគូប្រជែងតែមួយគត់ដែលធ្វើឲ្យខ្ញុំគិតពីយុទ្ធសាស្ត្រដើម្បីផ្ដួលគាត់ខ្លាំងបំផុត”។ បញ្ជាក់ថាលោក Pep ចង់សំដៅដល់ឆ្នាំដែល Liverpool ចាញ់ City តែ១ពិន្ទុគត់នៅការប្រជែងពាន Premier League នារដូវកាល២០១៨/១៩។

ដោយឡែកលោក Jose Mourinho ឯណេះវិញ បាននិយាយដល់ឈ្មោះរបស់គូប្រជែងគឺលោក Gian Piero Gasperini ជាអ្នកចាត់ការក្លឹប Atalanta និងកាលពីអតីតកាលធ្លាប់ដឹកនាំ Genoa, Inter ក៏ដូចជា Palermo ដែលធ្វើឲ្យលោកខ្លាចរអាជាងគេ ក្នុងអាជីបជាគ្រូបង្វឹកច្រើនឆ្នាំមកនេះ។ បុរសរហ័សនាម Special One ធ្លាប់បាននិយាយថា៖ “Gasperini គឺជាអ្នកចាត់ការដែលបង្កើតពេលវេលាពិបាកសម្រាប់ខ្ញុំខ្លាំងបំផុត ដោយរៀងរាល់ពេលដែលខ្ញុំផ្លាស់ប្ដូរតាក់តិចលេងគាត់គឺតែងតែអាចចាប់បានពោលបើផ្លាស់ប្តូរ៣ដង គាត់ចាប់បានទាំង៣ដង ហើយនាមជាអ្នកចាត់ការមួយរូប ខ្ញុំគិតថារឿងបែបហ្នឹងគឺពិតជាអស្ចារ្យខ្លាំងណាស់”។

គួរបញ្ជាក់ថា លោក Jose Mourinho បានប្រលូកក្នុងអាជីពជាអ្នកចាត់ការតាំងពីឆ្នាំ ២០០០ ស្របពេលដែលលោក Pep Guardiola ចាប់ផ្តើមនៅឆ្នាំ ២០០៧។ រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកទាំងពីរត្រូវបានគេទទួលស្គាល់ថាជាអ្នកចាត់ការដែលជោគជ័យខ្លាំងបំផុតមួយនៅតំបន់អឺរ៉ុប ដែលម្នាក់ៗឈ្នះពានតូចធំមិនក្រោម១០ឡើយ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *