fbpx

លោក Sam Allardyce បើដឹកនាំក្រុម West Brom អាចគេចរួចពីក្រុមគេចាត់ចោល លោកនឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែម២លានផោន

ចែករំលែក

បរទេស ៖ ក្លឹប West Brom ក្រោយបណ្តេញគ្រូបង្វឹកSlavan Bilic ចេញពីតំណែង ក្លឹបបានជ្រើសយកលោក Sam Allardyce មកជំនួស ហើយប្រសិនបើលោកចូលដឹកនាំក្រុម West Brom អាចបន្ដខ្លួននៅលីគកំពូលអង់គ្លេសបាននៅរដូវកាលនេះ លោកនឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែម២លានផោន។

បន្ទាប់ពីបណ្ដេញលោក Slavan Bilic ចេញពីតំណែងភ្លាម ក្លឹប West Brom បានប្រកាសតែងតាំងលោក Sam Allardyce មកដឹកនាំភ្លាមតែម្ដង។ ជាមួយការចូលខ្លួនមកដឹកនាំក្រុមនេះដែរ ក្លឹបមួយនេះបានប្រកាសថានឹងឱ្យប្រាក់លើកទឹកចិត្តដល់ទៅ២លានផោន ប្រសិនបើលោកអាចជួយក្លឹបបន្ដកៅអីលេងនៅពានរង្វាន់ Premier League បានទៀតនារដូវកាលថ្មីខាងមុខ។

ដោយបច្ចុប្បន្ននេះ ក្លឹប West Brom កំពុងស្ថិតនៅលេខ១៩ក្នុងតារាង ដោយលេង១៣ប្រកួតមកនេះ ទើបមាន៧ពិន្ទុប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រកួតចុងក្រោយរបស់គេកន្លងទៅ ស្មើជាមួយក្រុម Manchester City ផងដែរ៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *