fbpx

រន្ធត់! បុកអូសជាច្រើនម៉ែត្រ ស្លាប់២នាក់នៅនឹងកន្លែងកើតហេតុ

ចែករំលែក

ព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយរថយន្តធុនធំបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្របង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបណ្ដាលឱ្យមនុស្សស្រី២នាក់ ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង​១១និង០០​នាទី ស្ថិតនៅលើផ្លូវជាតិលេខ១ នៅចំណុច ភូមិត្នោតច្រុះ ឃុំល្វា​ ស្រុកព្រះស្តេច ខេត្តព្រៃវែង​ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្ត ម៉ាកជាំងឡុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-3092 បើកពីកើត ទៅលិច ដោយឈ្មោះ​ មី សំបូរ​ ភេទ​ប្រុស​ អាយុ​៤៤​ ឆ្នាំ​ នៅភូមិកំប៉ូវ​ ឃុំភ្នំសំពៅ​ ស្រុកបាណន់​ ខេត្តបាត់ដំបង​។

ប្រភពបន្តថា លុះមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូម៉ាកហុងដា ​C125 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ1CX-2400​ បើកបរដោយ ឈ្មោះ​ ផុន ចន្ធូភេទ​ ស្រី​អាយុ​៣៦​ ឆ្នាំ​ នៅភូមិពោធិ៍វង្ស​ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង​ និងឌុបឈ្មោះ​ ឆេង ស្រីពេជ្រ​ ភេទ​ស្រី​ អាយុ១៨ ឆ្នាំ​ នៅភូមិជាមួយគ្នា ពី ក្រោយហើយជាប់ម៉ូតូនៅក្រោមរថយន្តបានអូសប្រហែល​១៦០០​ ម៉ែត្រក៏បណ្តាលឲ្យឆេះរថយន្ត តែម្ដង។

ក្នុងហេតុការណ៍នេះដែរ កម្លាំងសមត្ថកិច្ច បានយករថយន្តពន្លត់អគ្គិភ័យជួយអន្តគមន៍ចំនួន​២រថយន្តគឺ ៖ រថយន្តស្រុកព្រះស្តេចអស់ទឹកចំនួន​២ រថយន្ត​ រថយន្តស្រុកកំពង់ត្របែកប្រើទឹកអស់ចំនួន​១ រថយន្ត​ ទើបរលត់អស់មួយរយភាគរយ ។ ចំណែកអ្នកបើកម៉ូតូ និងអ្នករួមដំណើរគឺបានស្លាប់នៅកន្លែងកើតហេតុទាំង២នាក់។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារទាំងពីរយកទៅធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *