fbpx

ពិធីសំណេះសំណាល និងចែកអំណោយ មនុស្សធម៌ដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និងកុមារកំព្រាដោយសារមេរោគអេដស៍នៅក្នុងកម្រិត ក្រ១ នៅស្រុកស្វាយទាប និងក្រុងស្វាយរៀង

ចែករំលែក

ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តស្វាយរៀងបានអញ្ជើញចែកអំណោយមនុស្សធម៌ដល់អ្នករស់នៅជាមួយមេរោគអេដស៍និងជំងឺអេដស៍ និងកុមារកំព្រា ដោយសារមេរោគអេដស៍នៅក្នុងកម្រិត១មកពី៦សង្កាត់ក្នុងក្រុងស្វាយរៀង និងបុគ្គលិកបណ្តាញចំនួនចំនួន២០គ្រួសាសរុបចំនួន៤២គ្រួសារនៅថ្ងៃទី៤ ខែមករាឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលើកកម្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជា។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់ គិតគូរថែទាំសុខភាពទាំងផ្លូវកាយ-ផ្លូវចិត្ត ឲ្យបានរឹងមាំ លេបថ្នាំតាមវេជ្ជបញ្ជា ហើយទម្លាប់រស់នៅធម្មតា តាមបែប គន្លងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងទិសដៅបញ្ចប់បញ្ហាអេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ ២០២៥ ។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្តដែលជានិច្ចកាលតែងតែបានឧបត្ថម្ភជាសម្ភារថវិកាដល់សាខា ដើម្បីមានលទ្ធភាពដោះស្រាយបញ្ហានានាដល់ជនងាយរងគ្រោះ និងរងគ្រោះផ្សេងៗបាន ទាន់ពេលវេលា ។

សម្ភារដែលបានចែកជូននាពេលនេះមានចំនួនតិចតួច មិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូននោះទេ ប្រការសំខាន់គឺត្រូវខិតខំប្រកបរបរបន្ថែមតាមជំនាញរៀងខ្លួន តាមរយៈការដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារបានមួយកម្រិត ហើយត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

ជាមួយគ្នានេះ ឯកឧត្តមបានពាំនាំនូវសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ ឱ្យបានដល់សហគមន៍ជនបទឲ្យបានទូលំទូលាយ ។

សូមបញ្ជាក់ថា អំណោយនិងសម្ភារដែលសាខាបានផ្តល់ជូនទាំង៤២គ្រួសារ ក្នុង១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអុីវ៦ ដប សាប៊ូដុំ៤ដុំ ទឹកដោះគោខាប់៥កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ ថវិកាធ្វើដំណើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៥ម៉ឺនរៀល ។

ដោយមានការអាណិតស្រលាញ់បងប្អូនរងគ្រោះឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភបន្ថែមទាំង៤២គ្រួសារ ក្នុង១ គ្រួសារ ថវិកា៣ម៉ឺនរៀលផងដែរ៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *