fbpx

រន្ធត់ណាស់! ប្តីប្រពន្ធពីរនាក់ជិះមូតូឌុបគ្នាជ្រុលចង្កូតទៅបុករថយន្តបញ្ច្រាសទិសគ្នាពេញទំហឹងស្លាប់ទាំងពីរនាក់ភ្លាមៗ!

ចែករំលែក

ព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នៅថ្ងៃទី១០ ខែមករា​ឆ្នាំ២០២១ វេលាម៉ោង៣ និង៤០ នាទីរសៀល ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ៦២ និង៦៣ លើផ្លូវជាតិលេខ៨ ស្ថិតនៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IJ 7542 ដែលបើកបរដោយឈ្មោះ ណយ វណ្ណេត ភេទប្រុស អាយុ 35 ឆ្នាំ រស់នៅភូមិ ខ្នារ ឃុំ ព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង រួមដំណើរជាមួយប្រពន្ធ ឈ្មោះ ជឹ ពិសី អាយុ 31 ឆ្នាំ បើកបរក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានប្ដូរគន្លងផ្លូវ មកគន្លងផ្លូវផ្នែកខាងត្បូង ឆ្វេងដៃ ក៏បណ្ដាលឱ្យជ្រុលទៅបុកនឹងរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ដែលបើកក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីលិចមកកើត ពេញទំហឹងតែម្តង។

ករណីនេះបណ្ដាលឱ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរលើម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ រីឯម៉ូតូរងការខូចខាតស្រាល ចំណែករថយន្តបានបើករត់គេចបាត់ពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ ធ្វើការត្រួតពិនិត្យ និងវាស់វែង។​ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីកសាងនីតិវិធីតាមផ្លូវច្បាប់៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *