fbpx

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ចែករំលែក

ភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នាយប់ថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០ និង៣០នាទី បានអញ្ជើញដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅតិរវិថីព្រះស៉ីសុវត្ថិ ( ត្រង់រង្វង់មូល សម្តេចសង្ឍ ជួន ណាត ) ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជាលទ្ធផល មាន មធ្យោបាយឆ្លងកាត់សរុប ចំនួន២២២ គ្រឿង ​( រថយន្ត១៣៣ គ្រឿង និង ម៉ូតូ៨៩គ្រឿង ) ក្នុងនោះកម្លាំងចម្រុះ បានធ្វើការអប់រំ អ្នកបើកបរម៉ូតូ គ្មានពាក់មួកសុវត្ថិភាព ម៉ូតូអត់កញ្ចក់ពេលយប់ បានមួយចំនួន ចំពោះអ្នកប្រើប្រាស់អាវុធ ខុសច្បាប់ឆ្លងកាត់ គឺពុំមាននោះទេ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *