fbpx

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះសំអាតបរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌ

ចែករំលែក

ភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ នៅថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២១ គិតត្រឹមម៉ោង១៦ និង៣០ នាទី លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ  លោក កែម ហេង  លោក ហោ ហឿន អនុប្រធានផ្នែក បាន ចុះអនុវត្តការងារដូចខាងក្រោម ៖

១/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៦១ ៥១ ១០៦ ១០៨ ៨៦ ១១៨ ១៣០ ១៣៦ ៩០ ៤៧ ១៣ ១៤៤  ជាលទ្ធផល ៖
-ចាក់សោរកង់រថយន្តចតឥតសណ្តាប់ធ្នាប់ទុកនៅនឹងកន្លែងចំនួន ០៦គ្រឿង និងស្ទូចចំនួន ០១គ្រឿងយកទៅរក្សាទុកនៅអធិកាេដ្ឋាននគរបាលខណ្ឌដូនពេញ។
-ចាប់យកម៉ូតូកង់បីចតឥតសណ្តាប់ធ្នាប់ចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ។
-បានផ្សព្វផ្សាយណែនាំមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

២/.បាញ់ទឹកលាងសម្អាតតាមសួនច្បារមុខព្រះបរមរាជវាំង រហូតដល់ផ្សាររាត្រី សួនលោកតា ក្រមង៉ុយ សួនវិមានឯករាជ្យ និងសួនមុខវត្តបទុមវតី។

៣/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦។

៤/.ចុះរៀបចំសណ្តាប់ធ្នាប់ទូកទេសចរណ៍ហាមមិនឱ្យមានការចតនៅតាមច្រាំងទន្លេចាប់ពីមុខព្រះបរមរាជវាំងរហូតដល់មុខផ្សាររាត្រី៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *