ភ្នំពេញ ៖ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាល ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះបានធ្វើការប្រកាស ថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌មាន ក្នុងន័យបោកប្រាស់ថវិកាពីសាធារណជន ដោយថាម្តាយរបស់លោក បានទទួលមរណភាព ហើយដើរតាមបណ្តាទីតាំងអាជីវកម្មនានាក្នុងខណ្ឌសែនសុខដើម្បីសុំថវិកាចូលបុណ្យ។
បើយោងតាមគណនីហ្វេសប៊ុករបស់លោក ម៉ូវម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាក់យ៉ាងដូច្នេះថា << ខ្ញុំបាទ ម៉ូវ ម៉ានិត សូមធ្វេីការបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា: នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះមានជនឆបោកបានប្រឌិតព័ត៌មានថាម្តាយរបស់ខ្ញុំបានទទួលមរណភាព ហេីយដេីរតាមបណ្តាទីតាំងអាជីវកម្មនានាក្នុងខណ្ឌសែនសុខដេីម្បីសុំថវិកាចូលបុណ្យ។ ខ្ញុំសូមធ្វេីការថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌មាននេះ ក្នុងន័យបោកប្រាស់ថវិកាពីសាធារណជន។ ជាមួយគ្នានេះ ខ្ញុំបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដេីម្បីចាប់ខ្លួនជនឆបោកនេះមកទទួលទោសអោយខានតែបាន។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំចាញ់បោកបុគ្គលខាងលេីនេះ។>>