fbpx

កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនមន្ត្រីយោធាផ្កាយ១ ក្លែងក្លាយម្នាក់ និងជនសង្ស័យប្រុសស្រីចំនួន១១នាក់ទៀត

ចែករំលែក

កំពង់ចាម ៖ លោក សុធាពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បញ្ជាក់ថា ដោយមានកិច្ចសហការគ្នា ជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនក្នុងស្ថានភាពស្មុគស្មាក ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ស្រី០១នាក់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១៣ និង៣០នាទី នៅចំណុចវត្តមៀន ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើកម្លាំងបានដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សជាគ្រឿងញៀនចំនួន ៨៤កញ្ចប់(ធំចំនួន០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿង និងរថយន្តធំចំនួន០២គ្រឿង ។

ដោយបានចម្លេីយសារភាពពីជនសង្ស័យខាងលេី និងមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម និងមានការឯកភាពពី លោក ឧត្ដមសេនីយ៍ ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៦ និង០០នាទី ព្រឹកកម្លាំងជំនាញការិយាល័យប្រឆាំង គ្រឿងញៀន ខេត្តកំពង់ចាម ជំនាញអធិការ ស្រុកជេីងព្រៃ បន្តសហការជាមួយជំនាញស្នងការរដ្ឋាននគរបាលខេត្តកណ្តាល ជំនាញអធិការដ្ឋានស្រុកស្អាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដឹកនាំផ្ទាល់ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បន្តចុះទៅដល់មូលដ្ឋាន ស្រុកស្អាង ខេត្តកណ្តាល និងបានឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន០៤នាក់ ស្រី ០១នាក់ ៖
១-ឈ្មោះ សឿន សោភ័ណ្ឌ ភេទ ស្រី អាយុ ៤០ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្ន នៅ ភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
២-ឈន ឈីន ភេទប្រុស អាយុ ៣០ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរកសិករ នៅ ភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
៣-ឈ្មោះ អ៊ុន លីហួរ ភេទប្រុស អាយុ ១៥ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរសិស្ស នៅ ភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
៤-ឈ្មោះ អៃ អេ ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

ការឃាត់ខ្លួនខាងលើនេះដែរកម្លាំងបាន ដកហូតវត្ថុតាងរួមមាន ៖ ម្សៅ ក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ចំនួន ៤២កញ្ចប់ (ធំ០៦កញ្ចប់ ) , ទូសព្ទ័ដៃចំនួន០៥គ្រឿង, រថយន្តចំនួន០១គ្រឿង កាំភ្លើង កែឆ្នៃចំនួន០១ដេីម, ស្រោមកាំភ្លេីងK៥៤ចំនួន, ស្លាកលេខខេមរភូមិន្ទ០២បន្ទះ, អាយកូម០១គ្រឿង, អាវខេមរភូមិន្ទថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន០១សម្រាប់ និងថង់វេចខ្ចប់មួយចំនួនធំ ។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *