fbpx

គណ:បញ្ជាការឯកភាពរដ្ឋបាល​ខណ្ឌច្បារអំពៅ ដឹកនាំដោយ​ លោក ហ៊ត គឹមនី បន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​ នៅផ្លូវជាតិលេខ១

ចែករំលែក

ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌ នៅយប់ថ្ងៃ​ ពុធទី ១៣ ខែមករា ឆ្នាំ​២០២១នេះ គណ:បញ្ជាការឯកភាពរដ្ឋបាល​ខណ្ឌច្បារអំពៅ ដឹកនាំ​ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ និងដោយមានការចូលរួមពីកំលាំងអធិការដ្ឋាន​នគរបាលខណ្ឌ​ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ​ ​មន្ត្រី​ សណ្តាប់ឆ្នាប់ ខណ្ឌ សង្កាត់ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​ នៅផ្លូវជាតិលេខ១​ ក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។​

លោក ហ៊ត គឹមនី បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ តែងតែដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗទៅតាមគោលដៅដែលបានកំណត់នៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនក្នុងមូលដ្ឋានខណ្ឌ។

សូមបញ្ជាក់ផងដែរថា កម្លាំង​ចូលរួមសរុបចំនួន​ ៦៣នាក់​ រួមមាន ៖ កម្លាំងមន្ត្រី និងសណ្ដាប់ធ្នាប់ខណ្ឌ​ / សង្កាត់ ចំនួន​ ៣៨នាក់, កម្លាំងអធិការនគរបាលខណ្ឌ ចំនួន ១៥នាក់, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន ១០នាក់។ ជាលទ្ធផលធ្វើការត្រួតពិនិត្យ​ ៖ ​រថយន្តបានចំនួនសរុប ១៦គ្រឿង, ម៉ូតូត្រួតពិនិត្យសរុបចំនួន​ ១១២គ្រឿង និងម៉ូតូគ្មានមួក និងកញ្ចក់ ចំនួន ១៩រឿង៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *