fbpx

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅ ផ្លូវជាតិលេខ២

ចែករំលែក

ភ្នំពេញ ៖ នៅវេលាម៉ោង ១៩ និង៣០ នាទីយប់នេះ ថ្ងៃ ពុធ ១៥ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង ត្រង់ចំណុច រង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមាសភាពចូលរួមសរុប ៥៥ នាក់ រួមមាន ៖
– កម្លាំងអធិការខណ្ឌចំនួន ៣០ នាក់ ។
-កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១០ នាក់ ។
– កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ-សង្កាត់ ចំនួន ១៥ នាក់ ។

ក្នុងនោះលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា ៖
– បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន​ ៩២ គ្រឿង​​ ។
– ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១៦០ គ្រឿង ​​ ។
-រថយន្ត​ដែល​ត្រូវ​បកកញ្ចក់ខ្មៅ ចំនួន គ្មាន ។
-ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ​ គ្មាន ។
– អាវុធជាតិផ្ទុះឆ្លងកាត់ គ្មាន ។
– សារធាតុញៀនឆ្លងកាត់​ គ្មាន ។

ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បាន បញ្ចប់នៅម៉ោង ២១ និង០០នាទី នាថ្ងៃខែឆ្នាំដដែល ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *