fbpx

បើករថយន្តលឿនជ្រុលទៅបុករថយន្តដឹក សំរាម ពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់ និងរបួស២នាក់!

ចែករំលែក

ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយបុរសម្នាក់ ទំនងជាស្រវឹងស្រាបានបើករថយន្ត លឿនទៅបុករថយន្តដឹកសំរាម ពីក្រោយកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកម្មករប្រមូលសំរាមបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្ត ស៊ីន ទ្រី ដឹកសំរាមធ្វើដំណើតាមបណ្តោយ ផ្លូវជាតិលេខ២ក្នុងទិសដៅ ពីលិចទៅកើតមកដល់ ច ណុច កើតហេតុ បាននាំគ្នាឈប់ ប្រមូល សំរាម តាម ដងផ្លូវ ខណៈនោះ ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 2BE. 6693 ធ្វើដំណើរ ស្របទិសគ្នា យ៉ាងលឿនបាន ជ្រុលមកបុកពីក្រោយ ពេញទំហឹងបណ្តាបណ្តាលឲ្យត្រូវកម្មករ ស្លាប់ម្នាក់ និងរងរបួស ធ្ងន់ និងស្រាល ២នាក់ ។ ក្រោយពេលកើតហេតុអ្នកបើករថយន្តរត់គេចខ្លួនបាត់ ឃាត់ បានតែ នាក់ រួម ដំណើ ២ នាក់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យាមប្រពៃណី៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *