ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បើយោងតាមហ្វេសប៊ុកផេក របស់លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា លើកទី២ ហើយដែលចោរមកបំផ្លាញដល់ផ្ទះ ។ ភ្ញាក់ពីគេង ឃើញរថយន្តត្រូវបានបំផ្លាញដោយចោរ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។
លោក ដួង តារា បន្ថែមទៀតថា ខ្ញុំសារកាមេរ៉ា មើលយប់មិញរវាងម៉ោង១៖៣០នាទីយប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង ហើយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពី លើដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបានកើតឡើងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ៕