fbpx

ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ ២៥០០០ដុល្លារ ជូនគ្រួសារ សព និង អ្នករងរបួស ក្នុង គ្រោះ ថ្នាក់ លោតឆត្រយោង

ចែករំលែក

ភ្នំពេញ ៖ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការឧបត្ថម្ភ ទឹកប្រាក់សុទ្ធ ២៥,០០០ដុល្លារ ដល់គ្រួសារសពលោក វរសេនីយ៍ត្រី លឹម សាយ និងគ្រួសាររងរបួសដែលបានធ្វើខុសលក្ខណ: បច្ចេកទេស ក្នុងការបញ្ជាឆត្រ ក្នុងពិធី បិទ វគ្គ ហ្វឹកហ្វឺន កម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្ត កំពង់ ស្ពឺ កាល ពី ព្រឹក ថ្ងៃ ទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ ។

នៅក្នុងទឹកប្រាក់ ២៥,០០០ដុល្លារ ខាងលើនេះលោក ឧកញ៉ា នឹង ផ្ដល់ ជូន គ្រួសារ សព ចំនួន១៥,០០០ដុល្លារ និងគ្រួសារ អ្នករងរបួសចំនួន ១០,០០០ដុល្លារ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ ក្រោម (ដំបូលសន្តិភាព )គុណបំណាច់របស់កង កម្លាំង ដែលតែង តែការពារប្រជាជន យ៉ាងកក់ក្ដៅ គ្រប់កាលៈ ទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ មរណភាព របស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និង ធនធាន ដ៏ កម្រ របស់ កម្ពុជា។ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25000ដុល្លា (ពីម៉ឺនប្រាំពាន់ដុល្លា) ដែលជួនទៅ គ្រួសារ នៃ សព (15000 ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន( 1 ម៉ឺនដុល្លារ) ។

លោកឧកញ៉ា សូមក្រុមគ្រួសារនៃសពទាក់ទងមក លោក ហេង ឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *