fbpx

ប្រជាពលរដ្ឋចំនួន ៣០ គ្រួសារ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជួបបញ្ហាជីវភាពខ្វះខាត បានទទួល អំណោយមនុស្សធម៍ របស់អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ

ចែករំលែក

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែមេឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៦ ខែ​ មករា​ ឆ្នាំ​ ២០២១នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូន ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹង ចំនួន ៣០ គ្រួសារ មកពី ៨ភូមិ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះ លោក​ ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក​ ។ ទន្ទឹមនឹងនេះ លោកប្រធានអនុសាខា បានលើកឡើងថា៖ ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលរងផលប៉ះពាល់ដោយសារជំងឺ កូវីដ-១៩​ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បាននាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនដើម្បីចូលរួមជួយរំលែកនូវការលំបាកចំពោះមុខរបស់បងប្អូន​ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានលើកឡើងបន្តថា ៖​ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​ ជាក់ស្តែងដូចជាពេលនេះ​ គឺការជួយរបស់កាកបាទក្រហមកម្ពុជា​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។

អំណោយដែលទទួលបាន ក្នុងមួយគ្រួសារ រួមមាន ៖ – អង្ករ ១បាវ=៣០គីឡូក្រាម , មី ១កេស , ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ១យួរ , ឃីត ១កញ្ចប់ រួមទាំងថវិកា ២ ម៉ឺនរៀលផងដែរ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *