fbpx

សប្បាយក្លាយជា កែវហោះ ចានហើរ !

ចែករំលែក

កណ្តាល ៖ ក្មេងទំនើង៦នាក់ ក្នុងនោះមានកូនកំលោះផង ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ធ្វើការឃាត់ខ្លួនក្រោយបង្កហិង្សាទៅវិញទៅមកផ្អើលពេញរោងការ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង២២ និង០០នាទី យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចក្នុងរោងការ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងខាងលើក្រុមទី១.មានគ្នា៤នាក់ភាគគីខាង កូន កំលោះ ៖ ទី១ .ឈ្មោះ ម៉េត សុភីន ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់​ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាកូនកំលោះ មានរបួសស្នាមបែកក្បាល(ឃាត់ខ្លួន) ។ ទី២.ឈ្មោះ ម៉េត លាភ ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាពូរបស់កូនកំលោះមានរបួសស្នាមបែកសៀតថ្កា(ឃាត់ខ្លួន)។ ទី៣.ឈ្មោះ ងួន សុភា ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកចិញ្ចើម (ឃាត់ខ្លួន) និងទី៤.ឈ្មោះ អេង រដ្ឋា ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ ទីលំនៅភូមិខ្លាក្រហ៊ឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ ត្រូវជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន) ។

ក្រុមទី២.មានគ្នា២នាក់ភាគគីខាងកូនក្រមុំ ៖ ទី១.ឈ្មោះ អេង មិនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ត្រូវជាបងជីដូនមួយខាងកូនក្រមុំ ​មានរបួសស្នាមរយៈត្រង់កខាងឆ្វេង(ឃាត់ខ្លួន) និងទី២.ឈ្មោះ ផន តុលា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ត្រូវជាបងជីដូនមួយខាងកូនក្រមុំមានរបួសស្នាមហើមត្រង់ភ្នែកខាងស្តាំ (ឃាត់ខ្លួន)។

សមត្ថកិច្ចបន្តថា មុនកើតហេតុ មានកម្មវិធីរៀបមង្គលការមួយ ដោយមានភ្ញៀវទាំងសងខាងបានចូលរួមផឹកស៊ីរាំរែក សប្បាយគ្រប់គ្នា លុះផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ភាគគីទាំង២បានឌឺដងដាក់គ្នា រហូតឈ្លោះប្រកែកគ្នា បានយកកៅអី ចាន កែវ ថូផ្កា គប់គ្នាទៅវិញទៅមកបណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួនតែម្តង។

ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម យកមកចាត់ការតាមនីតិវិធី៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *