fbpx

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៅសាលាបឋមសិក្សាសម្ដេច ជា ស៊ីម ខេត្តបាត់ដំបង

ចែករំលែក

បាត់ដំបង ៖ នាព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង និងសមិទ្ធផលនានានៅសាលាបឋមសិក្សា សម្ដេច ជាស៊ីម ខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ពន្ធជាច្រើនរូបទៀតផងដែរ។

សមិទ្ធិផលដែលត្រូវសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះត្រូវបានសាងសង់ និងជួសជួលកែលម្អរួចរាល់ សរុបអស់ថវិកាចំនួន ៥០៥.២៣៧ដុល្លារអាមេរិកដែលក្នុងនោះរួមមាន៖ សាងសង់អគារសិក្សាថ្មី ១ខ្នងមានកម្ពស់ ២ជាន់ស្មើ ១០បន្ទប់ ដែលមានឈ្មោះថា អគារលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងបំពាក់សំភារៈសិក្សា ដោយចំណាយថវិការចំនួន២៣៧ .២៣៧ដុល្លារ ព្រមទាំងបានជុសជុលកែលម្អបំពាក់សំភារៈ ៖ អគារទីចាត់ការ និងសាលប្រជុំ២បន្ទប់ អគារសិក្សាសម្តេច ជា ស៊ីម កម្ពស់២ជាន់ ស្មើនឹង១៦បន្ទប់ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងកែលម្អសួនច្បារ ទីធ្លាក្មេង និងក្រៅបរិវេណសាលាដែលចំណាយទឹកប្រាក់ ២៤១.៩០៨ និងសាងសង់ក្លោងទ្វារថ្មី ចំណាយថវិការអស់២៦.០០០ដុល្លារ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *