fbpx

ប្លែកអារម្មណ៍ទៀតហើយ! ព្រាប សុវត្ថិ ចាប់ដៃគូរជាមួយ តន់ ច័ន្ទសីម៉ា ចេញបទបែបញាក់ដំបូង!

ចែករំលែក

ភ្នំពេញ ៖ ដូចការសង្ស័យមែនវត្តមានរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក្នុងផលិតកម្ម galaxy navatra ច្បាស់ជាអ្នកគ្រប់គ្រងផលិតកម្ម នឹងរៀបចំឲ្យច្រៀងរួមគ្នាជាមួយតារាចម្រៀងណាម្នាក់ ជាក់ជាមិនខានហើយក្នុងនោះ តន់ ចាន់សីម៉ា គឺជាជម្រើសទី១ ។ ការទន្ទឹងនោះនឹងចេញលទ្ធផលថ្ងៃស្អែកនេះហើយគឺពួកគេពិតជាចេញបទចម្រៀងរួមគ្នានៅថ្ងៃស្អែកនេះតែម្ដង ។

តាមការបង្ហើបពីប្រភពច្បាស់ការមួយបទចម្រៀងដែលលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មានចំណងជើងថា”កាត់ឆុង” ជាបទបែបញាក់។

ប្រភពដដែលបានបន្តឲ្យដឹងថា ផលិតកម្ម galaxy navatra បានថត MV ចប់រួចរាល់ថ្មីៗនេះហើយគ្រោងនឹងបង្ហោះលើឆាណែលយូធូប របស់ខ្លួននៅថ្ងៃស្អែកនេះតែម្ដង ។

ការចាប់ដៃគូគ្នានេះមិនមែនជារឿងចៃដន្យនោះឡើយលុះត្រាតែតារាចម្រៀងលំដាប់ដូចគ្នាទើបជាដៃគូលោក ព្រាប សុវត្ថិ ។ តន់​ ច័ន្ទសីម៉ា វិញអាចចាត់ទុកថាក៏ជាកំពូលតារាចម្រៀងវ័យក្មេងដែរ ។ តាមទិន្នន័យរបស់ផលិតកម្ម galaxy navatra បញ្ជាក់ចុងឆ្នាំនេះតារាវ័យក្មេង តន់ ច័ន្ទសីម៉ា មានអ្នកទស្សនាដល់រហូតដល់ជាង 500 លាន ដងក្នុងមួយឆ្នាំ ដោយសន្ទុះខ្លាំងមិនគួរជឿ វ៉ាដាច់គេទាំងអស់ ហេតុផលនេះហើយទើប តន់ ចន្ទសីម៉ា មានឱកាស ត្រូវបានលោក ព្រាប សុវត្ថិ សម្រេចចិត្ត ចាប់ដៃគូបង្កើត អាល់ប៊ុមថ្មី ។

បងប្អូនដឹងហើយថា ព្រាប សុវត្ថិ គឺជាកំពូលតារាចំរៀងដែលខ្លាំង ដូចជាផ្កាយនាំសំណាង នៅពេលចាប់ដៃគូជាមួយនរណាម្នាក់តែងលេចធ្លោជានិច្ច តែ តន់ ច័ន្ទសីម៉ា វិញក៏មិនណយដែរខ្លាំង រហូតគ្មានគូប្រៀបក្នុងឆ្នាំចុងក្រោយនេះ យើងត្រូវចាំមើលថាតើបទចម្រៀងរបស់អ្នកទាំងពីរ នៅអាល់ប៊ុមថ្មីនេះ មានអ្វីពិសេស៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *