fbpx

លោកស្រី ហេង សុខគង់ ភរិយាលោក សុខ ពេញវុធ អញ្ជើញនាំយកអំណោយចែកជូនប្រជាពលរដ្ឋសម្រាលកូនភ្លោះបីនាក់ ក្នុងសង្កាត់ផ្សារកណ្តាលទី២

ចែករំលែក

ភ្នំពេញ៖ លោកស្រី ហេង សុខ គង់ ភរិយា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១  បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋសម្រាលកូនភ្លោះបីនាក់ ត្រូវជាចៅៗរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ទីលំនៅដ្ឋានរបស់គ្រួសារកូនភ្លោះបី ដែលស្ថិតនៅក្នុងផ្ទះលេខ១៦៣E2 ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អំណោយដ៏សប្បុរសទាំងនោះ រួមមាន ថវិកាចំនួន ៤០០,០០០រៀល, អង្ករ ០២បាវ ស្មើរ ៥០គីឡូក្រាម, មី ០២កេស, ទឹកត្រី ០១យួរ និង ទឹកស៊ីអ៉ីវ ០១យួរ ។

នៅចំពោះមុខ លោកស្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ និង ឯកឧត្ដម តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *