fbpx

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅផ្លូវជាតិលេខ១

ចែករំលែក

ភ្នំពេញ ៖ នៅយប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង២០​ និង៣០នាទី ដល់ម៉ោង ២២ និង០០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានបន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅផ្លូវជាតិលេខ១ សង្កាត់​ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជ​ធានីភ្នំពេញ ដើម្បីបង្កា ទប់ស្កាត់បទល្មើស និងថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ហ៊ត គឹមនី បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ តែងតែដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗទៅតាមគោលដៅដែលបានកំណត់នៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនក្នុងមូលដ្ឋានខណ្ឌ។

សូមបញ្ជាក់ផងដែរថា កម្លាំង​ចូលរួមសរុបចំនួន​៦៣នាក់​​ មាន ៖ មន្ត្រី និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ​ ចំនួន​ ១៥ នាក់, កម្លាំងអធិការនគរបាលខណ្ឌចំនួន ៣៨នាក់, កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន១០នាក់។ ជាលទ្ធផល ​៖ ​បានត្រួតពិនិត្យរថយន្តចំនួនសរុប ០៨គ្រឿង​​​, ម៉ូតូឆ្លងកាត់សរុបចំនួន​ ១៦៩ ក្នុង នោះម៉ូតូអត់កញ្ចក់មើលក្រោយ និងមួកសុវត្ថិភាព ចំនួន ១០គ្រឿង៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *