fbpx

សូមបួងសួងលោកឆាប់ជា! លោក អុី បញ្ញា អ្នកកាសែតជំនាន់ថ្មី ខណៈនេះកំពុងចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត !

ចែករំលែក

ភ្នំពេញ ៖ លោក អុ ីបញ្ញា កំពុងជួបនូវការខ្វះខាតថវិកាសម្រាប់ព្យាបាលជម្ងឺវះកាត់ធ្ងន់ធ្ងរដោយសារក្រុមគ្រួសារជាសិករក្រីក្រ ហើយពេលនេះរូបលោកបានធ្លាក់ខ្លួនឈឺដោយនឹកស្មានមិនដល់ ។

តាមរយៈព័ត៌មាននេះផងដែរ ក្រុមការងារលោក អ៉ី បញ្ញា សូមអំពាវនាវដល់បងប្អូនក្នុងបណ្តាញសង្គមទាំងអស់ដែលធ្លាប់មានសណ្តានចិត្តធម៌សូមមេត្តាជួយចូលរួមនូវថវិការតិចតួចតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនដើម្បីជួយង្រ្គោះជីវិតអ្នកកាសែតជំនាន់ថ្មីនេះឲ្យរួចផុតពីជម្ងឺធ្ងន់ធ្ងរបានបន្តចូលរួមប្រឡូកក្នុងវិស័យព័ត៌មានតទៅថ្ងៃអនាគត។ បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ជាន់ទី២ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូក្នុងឆាកជីវិតជាកូនកសិករក្រលំបាកម្នាក់ពុះពារចាប់អាជីពជាអ្នកកាសែតបំរើលើវិជ្ជាជីវ:យ៉ាងសកម្មកន្លងមកមានសប្បុរសជនសុំមិនបញ្ចេញឈ្មោះ បានជួយឧបត្ថម្ភជាថវិការផ្ទាល់ខ្លួន១០០០ដុល្លារសម្រាប់រំលែកនូវការលំបាកជាក់ស្តែងរបស់ក្រុមគ្រួសារលោក​អុី បញ្ញា ។

បងប្អូនសប្បុរសអាចជួយគាត់បាន តាមលេខទូរស័ព្ទផ្ទាល់ខ្លួនលោក 085 508 500 ឬ ABA ( 001387887 )
ឆ្លើយតបជាមួយទឹកចិត្តរបស់បងប្អូនសប្បុរសជនលោកអុីបញ្ញាបានបើកភ្នែកធំៗនិយាយខ្សាវៗជាមួយ និងក្រុមគ្រួសារជូនពរសប្បុរសជនទាំងអស់គ្នាសូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *