fbpx

ក្រុមគ្រួសារលោក អុី បញ្ញា ដាក់ពាក្យប្ដឹង មន្ទីរព្យាបាល ម៉ាយហ៊ែល ដែលវះកាត់ពោះវៀនដុះខ្នែងខុសបច្ចេកទេសធ្វើឲ្យអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ!

ចែករំលែក

ភ្នំពេញ ៖ ក្រុមគ្រួសារអ្នកជំងឺម្នាក់បានដាក់ពាក្យប្ដឹង មន្ទីរព្យាបាល ម៉ាយហ៊ែល ដែលមានទីតាំងនៅខណ្ឌដង្កោ ទៅកាន់ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធរឿងបញ្ហាវះកាត់ពោះវៀនដុះខ្នែងធ្វើអោយអ្នកជំងឺចេះតែមានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ រហូតក្រុមគ្រួសារសម្រេចចិត្តដឹកបញ្ជូន បន្តទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (រុស្ស៊ី) ដើម្បីធ្វើការព្យាបាលបន្តទៀត ។

ក្រុមគ្រួសារអ្នកជំងឺប្រាប់ឲ្យដឹងថា លោក អុី បញ្ញា អ្នកយកព័ត៌មានសន្តិសុខសង្គមទូរទស្សន៍អប្សរា និងគេហទំព័រដំណឹងយប់មិញធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដល់ថ្នាក់វះកាត់ផ្នែកគ្រឿងក្នុង គឺដោយសារក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាល ម៉ាយហ៊ែល ព្យាបាលខុសបច្ចេកទេសលើការវះកាត់ពោះវៀនដុះខ្នែង បណ្តាលឲ្យមេរោគរាលដាលពេញពោះវៀនហើមពោះមិនស្រក ទើបក្រុមគ្រូពេទ្យ នៃមន្ទីរមិត្តភាព ខ្មែរ-សូវៀតសម្រេចធ្វើការវះកាត់ម្តងទៀត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា​ លោក អុី បញ្ញា បានចូលព្យាបាលជំងឺក្នុងមន្ទីរព្យាបាល ម៉ាយហ៊ែល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។ ចំពោះបញ្ហានេះលោក អុី បញ្ញា មុនចូលវះកាត់លើកទី២ លោកបានដាក់ពាក្យបណ្តឹងប្តឹងម្ចាស់មន្ទីរពេទ្យឯកជន ម៉ាយហ៊ែល ទៅសមត្ថកិច្ចខណ្ឌដង្កោឲ្យធ្វើការកោះហៅ ម្ចាស់គ្លីនិកឯកជនខាងលើចាត់ការតាមច្បាប់ ហើយបានស្នើរដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជាពិសេសក្រសួងសុខាភិបាល ជួយអន្តរាគមន៍ និងពិនិត្យមើលចំពោះមន្ទីរពេទ្យឯកជនមួយនេះផង ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *