fbpx

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី បន្តដឹកនាំកំលាំងចុះល្បាតនៅតំបន់ស្មុគស្មាញក្នុងភូមិសាស្រ្តខណ្ឌ

ចែករំលែក

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅយប់ថ្ងៃអាទិត្យទី២៤ ខែមករា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង ១៩ និង៣០ ដល់ម៉ោង ២២ និង០០នាទីយប់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកំលាំងចុះល្បាតនៅតំបន់ស្មុគស្មាញក្នុងភូមិសាស្រ្តខណ្ឌដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

លោក ហ៊ត គឹមនី បានមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ តែងតែដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗទៅតាមគោលដៅដែលបានកំណត់នៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនក្នុងមូលដ្ឋានខណ្ឌ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *