fbpx

បាក់ស្រុតស្ពានអាកាសនៅខេត្តណាខនរ៉ាតសីមាប៉ះពាល់ទៅលើពលករខ្មែរ៧ នាក់

ចែករំលែក

ថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន ៧ នាក់ នៅក្នុងចំណោមជនរងគ្រោះសរុប ៩ នាក់ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានឧប្បទ្ទវហេតុមួយបានកើតឡើង គឺ ករណីបាក់ស្រុត ស្ពានអាកាសដែលកំពុងស្ថាបនា។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ក្នុងតំបន់ដែលកំពុងស្ថាបនាស្ថិតក្នុងឃុំគោកស៊ូង ស្រុកមឿង ខេត្តណាខន រ៉ាតសីមា ប្រទេសថៃ ដែលស្ពានអាកាសដ៏វែងអន្លាយនេះ លេខ ២៩០ គឺបានស្ថាបនាព័ទ្ធជុំវិញខេត្តភាគខាងជើងចន្លោះគីឡូម៉ែត្រលេខ ២១៧+៥០០។

ប្រភពជាច្រើនបានបញ្ជាក់ថាការបាក់ស្រុតស្ពានអាកាសនេះគឺស្របពេលដែលកំពុងចាក់បេតុងនៅខាងលើពុម្ពស្ពាន ដែលបណ្តាលអោយសង្កត់ និងប៉ះពាល់ដល់កម្មករដែលកំពុងបម្រើការងារនៅទីនោះសរុបចំនួន៩នាក់ក្នុងនោះមានកម្មករខ្មែរ ៧ នាក់ កម្មករភូមា១នាក់ និងកម្មករថៃ១នាក់ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ មហារ៉ាតណាខនរ៉ាតសីមាដើម្បីសង្គ្រោះដោយពុំមានប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់ឡើយ។

លោកសាក់ស្យាមឈីតឆប រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា អ្នកម៉ៅការ និងគ្រប់គ្រងការងារនេះត្រូវយកចិត្តទុកដាក់អោយបានល្អប្រសើរលើការទទួលខុសត្រូវព្យាបាល និងឧបត្ថម្ភដល់កម្មករដែលរងរបួសពិសេសគឺកម្មករដែលមកពី ប្រទេសកម្ពុជា និងភូមា។

លោកក៏បានសង្កត់ធ្ងន់ថាត្រូវបើកកិច្ចពិភាក្សាជាបន្ទាន់លើការបាក់ស្រុត ស្ពានអាកាសនេះអោយដឹងថាតើបណ្តាលមកពីកត្តាអ្វីព្រោះការចំណាយលើការស្ថាបនាស្ពានអាកាសដ៏វែងនេះត្រូវប្រើប្រាស់ថវិកាសរុបចំនួន១.៤០០.៩៩៨.២៩៥ បាត ៕

 


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *