fbpx

ពិធីមង្គលការ ប្អូនស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានសុទ្ធតែមន្រ្តីធំៗ និងអ្នកជំនួញ!

ចែករំលែក

ភ្នំពេញ ៖ ឈានចូលឆ្នាំ២០២១ ភ្លាមដំណឹងល្អជាច្រើន ហាក់បានបង្ហាញ ដល់ក្រុមគ្រួសារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ ទី១. បងប្អូន ត្រកូល ឡេង បីនាក់ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង ជាឧកញ៉ា បន្ទាប់មក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ត្រូវបានព្រះត្រាស់បង្គាប់ តំឡើង ទៅជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងរឿងល្អៗ ទី៣នោះ គឺប្អូនស្រី របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកដៃកូកំលោះចូលរោងជ័យ ជាមួយពិធីដ៏មហាអស្ចារ្យ ដែលឃើញមាន សុទ្ធតែមន្រ្តីក្នុងជួររដ្ឋាភិបាល អ្នកជំនួញធំៗ និងឧកញ៉ា ជាច្រើនរូបចូលរួមផងដែរ។

ពិតជាមហាអស្ចារ្យ ដែលបានធ្វើមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍នាថ្ងៃចូលរោងជ័យសិរីមង្គល របស់ប្អូនអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយបានដាក់តាំងឡានស៊េរីទំនើបៗជាច្រើនគ្រឿង ដែលធ្វើឡើងយ៉ាងអធិកអធម មានការជួបជុំ ចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រីអ្នកជំនួញធំៗ តារាសម្តែង និងតារចំរៀងកំពូលៗរបស់របស់ប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារទាំងសងខាង ពោរពេញដោយស្នាមញញឹមខ្លាំងតែម្តងនាថ្ងៃមង្គលនេះ។

ក្នុងថ្ងៃអាពាហ៍ពិពាហ៍ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នេះបើក្រឡេកទៅមើលការរៀបចំពិធីមង្គលមួយនេះ ឃើញថាពិតជាស្រស់ស្អាតខ្លាំង ជាមួយនឹងការដេគ័រ អមជាមួយនឹងភ្លើងយ៉ាងចែងចាំង ធំទូទាញនៅក្នុងគេហដ្ឋានផ្ទះដ៏ធំស្កឹមស្កៃ។ តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍នោះគឺ នៅក្នុងកម្មវិធី ក៏មានការដាក់លំអរជាមួយនឹង ឡានស៊េរីទំនើបៗជាច្រើនគ្រឿង នៅមុខរោង ដែលមានតម្លៃរាប់ម៉ឺនដុល្លារតែម្តង។

ជាមួយនឹងថ្ងៃពិសេស បូករួមនឹងការរៀបចំ ពិធីមង្គលមួយនេះ បានធ្វើឲ្យមហាជនមួយចំនួននាំគ្នាសរសើរគ្រប់គ្នា បូករួមនឹងភាពរំភើបដែលពិធីធ្វើឡើងយ៉ាងអធិកអធមខ្លាំងបែបនេះដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រីអ្នកជំនួញធំៗ តារាសម្តែង និងតារចំរៀងកំពូលៗរបស់ប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារទាំងសងខាង ពោរពេញដោយស្នាមញញឹមខ្លាំងតែម្តងនាថ្ងៃមង្គលនេះ។

ក្នុងពិធីដ៏ធំធេង និងប្រកបដោយក្តីរីករាយ និងមានអត្ថន័យបំផុតនោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបន្ថែមជូន អាំងប៉ាវ ដល់តារាចម្រៀង​លោក ព្រាប សុវត្ថិ ចំនួន ៦ពាន់ដុល្លារ កញ្ញា តន់ ច័ន្ទសីម៉ា ចំនួន៦ពាន់ដុល្លារ តារាចម្រៀង ខេម ចំនួន៥ពាន់ដុល្លារ និង លោក ខេមរៈ សិរីមន្ត ចំនួន៥ពាន់ដុល្លារដែរ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *