fbpx

លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង ភរិយា នាំយកអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋ ខ្វះខាត់មកពីសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ

ចែករំលែក

ភ្នំពេញ ៖ នៅថ្ងៃច័ន្ទ ១២ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៥:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និង ភរិយា បានអញ្ជើញ នាំយកអំណោយ មនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ទីទាល់ក្រចំនួន៤៥គ្រួសារ មកពីសង្កាត់ទាំង១១ ក្នុងមូលដ្ឋាន ខណ្ឌដូនពេញ ។

អំណោយដ៏សប្បុរសទាំងនោះ រួមមាន ថវិកាចំនួន ៤០០០០រៀល, អង្ករ ០១បាវ ស្មើរ ២៤គីឡូក្រាម, ថ្នាំដុះ ០១យួរ និង សំភារះផ្ទះបាយមួយចំនួន ។

នៅចំពោះមុខ លោកអភិបាល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ និង ឯកឧត្ដម តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *