fbpx

បទច​ម្រៀងសម្រាប់ចូលឆ្នាំខ្មែរ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា ទទួលបានការគាំទ្រខ្លាំង!

ចែករំលែក

ភ្នំពេញ ៖ ផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុក បញ្ចេញ អាល់ប៊ុម សម្រាប់ការកម្សាន្ត រដូវចូលឆ្នាំថ្មីហើយដោយនៅក្នុងនោះគេឃើញមានបទចម្រៀង របស់កំពូល តារាចម្រៀងលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មានបទច្រើនជាងគេហើយ សុទ្ធតែទទួលបានការចាប់អារម្មណ៍ ជាខ្លាំង។

បទចម្រៀងដែលកំពូលតារាចម្រៀងទាំងពីរខាងលើបានចេញមានដល់ទៅ៥បទ ហើយសុទ្ធតែជាបទចម្រៀងឆ្លងឆ្លើយបែបរាំសប្បាយ។ បទ”កាត់ឆុង” ជាបទដែល ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ច្រៀងរួមគ្នាជាលើកដំបូងបន្តបន្ទាប់មាន បទ” ប្រហុក”,បទ”រកស៊ី ជាមួយយក្ស” , បទ” អរគុណ កាមេរ៉ា” និង បទ”មាន់កម្សត់” ។ ហើយបទនីមួយៗគ្រាន់តែចេញភ្លាមអ្នកទស្សនារាប់លានដង ។

តាមការបញ្ជាក់ពី លោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra ខាងផលិតកម្មកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីឲ្យគ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្មហើយយើងនឹង បញ្ចេញជារៀងរាល់ថ្ងៃ ។ អ្នកដឹកនាំផលិតកម្មរូបនេះថ្លែងថា បន្ទាប់ពីបានប្រលែងបទចូលឆ្នាំប៉ុន្មានបទមកនេះឃើញថាកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូសាក សមបំផុតសម្រាប់បទចូលឆ្នាំក្នុងនោះដែរ Galaxy មិនមែនមានតែ៥បទនោះទេពោលតាមផែនការគឺយើងមានបទជាច្រើនទៀតសម្រាប់ឲ្យកំពូល តារាចម្រៀងទាំងពីរនេះច្រៀង ។

ចង់ដឹងថាទាំង៥បទ សម្រាប់អបអរចូលឆ្នាំរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ពីរោះរណ្ដំយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖
ទី១/បទ”កាត់ឆុង”
ទី២/បទ” ប្រហុក”
ទី៣/បទ”រកស៊ី ជា មួយ យក្ស”
ទី៤/បទ” អរគុណ កាមេរ៉ា”
ទី៥/បទ”មាន់កម្សត់” ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *