fbpx

ស្គាល់អ្នកនិពន្ធ បទ ភ្លេង”កាត់ឆុង” របស់ ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ហើយ!

ចែករំលែក

ភ្នំពេញ ៖ បងប្អូនពិតជាជ្រាបច្បាស់ហើយបទចម្រៀងរួមគ្នារបស់ តន់ ចន្ទសីម៉ា និងព្រាប សុវត្ថិ គឺ បទ”កាត់ ឆុង” ដែលបច្ចុប្បន្ននេះកំពុងតែល្បី និងមានការគាំទ្រខ្លាំង។ បទដំបូងក្នុងអាល់ប៊ុម ពិសេស នេះត្រូវបាននិពន្ធទំនុកភ្លេងដោយ លោក សាក់ ធារិទ្ធ ។

លោក សាក់ ធារិទ្ធ គឺ ជាអ្នកនិពន្ធ ថ្មីឈ្មោះធ្លាប់មានស្នាដៃជាច្រើនបទកន្លងមកហើយបច្ចុប្បន្នគាត់ ជាអ្នកនិពន្ធ កុងត្រាប្រចាំក្នុងផលិតកម្ម Galaxy Navatra ។ តាម Channel Galaxy Navatra បង្ហាញឲ្យដឹងពីបទ”កាត់ ឆុង” ត្រូវបាននិពន្ធបទភ្លេងដោយ លោក សាក់ ធារិទ្ធ ។

បទចម្រៀង ច្រៀងរួមគ្នារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ក្នុងអាល់ប៊ុមដំបូងនេះត្រូវបានគេមើលឃើញថាគ្រាន់តែចេញមិនបានប៉ុន្មានថ្ងៃផងមានអ្នកទស្សនាជាច្រើនលានដង ទៅហើយ ។

ចង់ដឹងថាបទ “កាត់ ឆុង” របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ដែលនិពន្ធបទភ្លេង ដោយ លោក សាក់ ធារិទ្ធ ពីរោះរណ្ដំ ហើយចង់រាំលេងយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *