fbpx

ក្រុម Mohahang All Star FC ក្លាយជាម្ចាស់ជើងឯក បាល់ទាល់ហ្វូតសាល ថ្នាក់ជាតិឆ្នាំ២០២០

ចែករំលែក

ភ្នំពេញ ៖ ក្រុម Mohahang All Star FC បានក្លាយជាម្ចាស់ជើងឯក ដោយបានលើកពានក្នុងការប្រកួតដណ្តើមពានរង្វាន់ បាល់ទាល់ហ្វូតសាល ថ្នាក់ជាតិឆ្នាំ២០២០ កាលពីយប់មិញ ដោយបានយកឈ្នះក្រុមឱម៉ាល់ អេហ្វស៊ី ក្នុងលទ្ធផលបច្ចេកទេស៩ទល់នឹង៤ លើទីលានមជ្ឈមណ្ឌលកីឡា ដឹប្លូស្ព័តអារីណា ។

នេះជាជោគជ័យថ្មីមួយសម្រាប់ក្រុម Mohahang All Star FC ក្នុងការឈានឆ្ពោះការប្រកួតថ្នាក់អន្តរជាតិ ដែលប្រទេសវៀតណាម ជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២១ ។ ជាមួយនឹងជ័យជំនះនេះ លោកអ៊ិន សុភិន ស្ថាបនិកក្រុម Mohahang All Star FC បានសម្តែងនូវក្តីរំភើបនិងសប្បាយរីករាយជាខ្លាំងដោយក្រុមរបស់លោកបានទទួលជ័យលាភីលេខ១ក្នុងការប្រកួតដណ្តើមពានរង្វាន់ បាល់ទាល់ហ្វូតសាល ថ្នាក់ជាតិឆ្នាំ២០២០ ជាមួយនឹងការបោះជំហានថ្មីមួយសម្រាប់ការបោះជំហានទៅប្រកួតលើឆាកអន្តរជាតិ ។

លោកបន្ថែមថា ជោគជ័យនាពេលនេះគឺជាការខិតខំប្រឹងប្រែងរបស់ទាំងអស់គ្នា ពិសេសកីឡាករផ្ទាល់តែម្តង ដែលបានរួមសហការគ្នាបានយ៉ាងល្អនៅលើទីលានប្រកួត រហូតទទួលបានជ័យលាភី ។ អ្វីដែលសំខាន់នោះមិនមែនតែផ្តោតទៅលើតែជ័យជំនះនោះទេ គឺប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ការគោរពគ្នាទៅវិញទៅមកនៅលើទីលានប្រកួត ព្រោះកីឡាមិនតែការចាញ់ឈ្នះប៉ុណ្ណោះទេ តែជាការរួមរួមសាមគ្គីភាពគ្នា ស្រលាញ់រាប់អានគ្នា ទើបជាការលើកស្ទួយវិស័យកីឡា ទាំងលើឆាកជាតិនិងអន្តរជាតិ ។

សូមបញ្ជាក់ថា ចំណាត់ថ្នាក់លេខ១ ក្រុម Mohahang All Star FC លេខ២បានទៅក្រុមបាល់ទាត់ ឱម៉ាល់ អេហ្វស៊ី លេខ៣ក្រុមបាល់ទាត់ Loading FC និងលេខ៤ ក្រុមបាល់ទាត់ Tai Chi FC ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *