fbpx

ទីបំផុត! ជនដៃដល់ដែលសម្លាប់ស្ដ្រីបុគ្គលិកកាស៊ីណូម្នាក់ នៅក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តសៀមរាប

ចែករំលែក

សៀមរាប ៖ នៅទីបំផុតជនដៃដល់ដែលសម្លាប់ស្ដ្រីបុគ្គលិកកាស៊ីណូម្នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវចាប់ខ្លួនបានហើយនៅ វេលាម៉ោងជាង៩យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ នៅខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ ។

លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា ករណីនេះជាករណីរំលោភសម្លាប់ ហើយនៅពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ច ក៏ដកហូតបានកាំបិតដែលជាវត្ថុតាងសម្រាប់ធ្វើសកម្ម ភាពមួយផងដែរ ។

បច្ចុប្បន្នជនដៃដល់ កម្លាំងជំនាញកំពុង ធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

សូមរំលឹកថា ស្ដ្រីបុគ្គលិកកាស៊ីណូម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ស្ដ្រីជនរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកកា ស៊ីណូមួយ ស្នាក់នៅបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *