fbpx

លោកអភិបាលខណ្ឌចំការមន ដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តការងារយាមប្រចាំការតាមគោលដៅដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌ

ចែករំលែក

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមន នៅព្រឹកថ្ងៃសៅរ៍ ៨ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ស្ដីពីការពង្រឹងការអនុវត្តការងារយាមប្រចាំការតាមគោលដៅដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ។

ក្នុងកិច្ចប្រជុំខាងលើនេះដែរគឺ មានការចូលរួមពីលោកអភិបាលរងខណ្ឌ, នាយករដ្ឋបាលខណ្ឌ, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រីចៅសង្កាត់-ចៅសង្កាត់រងទាំង០៥ និងការិយាល័យពាក់ព័ន្ធ ជាច្រើននាក់ទៀត ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *