fbpx

ឯកឧត្តម អ៊ុនចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការ ស្តីពីការពង្រឹង និងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ

ចែករំលែក

 

ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការ ស្តីពីការពង្រឹង និងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ក្នុងខេត្តកំពង់ចាម ដោយកិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកនាយក នាយករងរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

នៅក្នុងកិច្ចប្រជុំបន្ទាន់ខាងលើ រដ្ឋបាលខេត្ត បានលើកជារបៀបវារៈធំៗចំនួន៣ រួមមាន៖
១,កិច្ចប្រជុំ ពិភាក្សា អំពីការបិទការចេញ-ចូល រវាងខេត្តនិងខេត្ត ដោយអង្គប្រជុំបានសម្រេចនៅរក្សាស្ថានភាពដើមដដែល ដោយពុំទាន់ឈានទៅដល់ការបិទនៃការចេញ-ចូល រវាងខេត្ត និងខេត្តឡើយទេ។

២,កិច្ចប្រជុំ ពិភាក្សា អំពីការបិទបម្រាមគោចរ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ ដោយអង្គប្រជុំបានសម្រេចរក្សានូវស្ថានភាពដើមដដែល ដោយរងចាំការជូនដំណឹងរបស់រដ្ឋបាលខេត្តជាក្រោយ។

៣,ការដាក់ចេញនូវវិធានការ នៃការបិទរមណីយដ្ឋាន និងភោជនីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម ជាបណ្ដោះអាសន្ន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ៕


ចែករំលែក

You might like

Leave a Reply

Your email address will not be published. Required fields are marked *